គេហទំព័រ សេដ្ឋា

  • Increase font size
  • Default font size
  • Decrease font size
គេហទំព័រ សេដ្ឋា

កំប្លែង៖ សន្សំសំចៃខ្ពស់

E-mail
នៅ​ក្នុង​ផ្ទះល្វែង​មួយខ្នង​មាន​ប្តី​ម្នាក់ និង​ប្រពន្ធ​ម្នាក់ ដែល​ប្រពន្ធ​កំពុង​ដេក​ឈឺ​នៅលើ​គ្រែ។ ប្រាំថ្ងៃ​កន្លង​ផុតទៅ ជម្ងឺ​របស់​ប្រពន្ធ​ចេះតែ​ធ្ងន់ឡើងៗ នៅពេល​នោះ​ប្តី​ក៏​បាន​និយាយ​ផ្តែផ្តាំ​ប្រពន្ធ​ដែល​កំពុង​ត្រដរ​ខ្យល់​ថា៖
ប្តី៖ ក្នុងពេល​ដែល​បង​ចេញទៅ​ហៅ​លោកគ្រូពេទ្យ បើ​អូន​ជួប​ភ័ព្វ​អាក្រក់​ត្រូវ​ផុត​ដង្ហើម​មុនពេល​ដែល​បង​ត្រលប់​មកវិញ សូម​អូន​កុំភ្លេច​បិទ​ភ្លើង​អគ្គិសនី​ផង​ណាអូន! ពីព្រោះ​កុំឱ្យ​ខាត​សេដ្ឋកិច្ច​ផ្ទះ​យើងណា៎អូន!
ប្រពន្ធ៖ អុញមើលប្តីអញ.........!!!!
 

កំប្លែង៖ គ្រោះថ្នាក់អគ្គីភ័យ

E-mail
ពាក់កណ្តាលអាធ្រាត ពេលពូ មេត ក្រោកទៅបង់ជើងរួច គាត់ឃើញភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះ គាត់។ គាត់ទាញទូរស័ព្ទចុចទៅភ្នាក់ងារអគ្គីភ័យភ្លាមមួយរំពេច។
ភ្នាក់ងារអគ្គីភ័យ៖ អាឡូ! ជម្រាបសួរ?
ពូមេត៖ ជួយផងលោក! ផ្ទះខ្ញុំកំពុងត្រូវភ្លើងឆេះ!
ភ្នាក់ងារអគ្គីភ័យ៖ តើឆេះនៅទីណាពូ?
ពូមេត៖ ឆេះនៅផ្ទះបាយលោក...
ភ្នាក់ងារអគ្គីភ័យ​៖ ខ្ញុំចង់ដឹងថាពូនៅម្តុំណាដែរ???
ពូមេត៖ ខ្ញុំកំពុងឈរនៅត្រង់មាត់បង្អួច បន្ទប់ទទួលភ្ញៀវណាក្មួយ។
ភ្នាក់ងារអគ្គីភ័យ៖ មិនមែនអញ្ចឹងទេ!  គឺខ្ញុំចង់ដឹងថាផ្ទះពូនៅទីកន្លែងណាដែរ???
ពូមេត៖ OK! OK! ផ្ទះខ្ញុំនៅលើឡាវគេបង្អស់!
ភ្នាក់ងារអគ្គីភ័យ៖ Oh my god!!! ស្ទះខ្ញុំស្លាប់ឥឡូវហើយ!
 

កំប្លែង៖ តាឥសីតាំងសិល្ប៍

E-mail
តាឥសី​មួយអង្គ​បាន​តាំងសិល្ប៍​ជាយូរ​មកហើយ។ អ្នកទេសចរណ៍​ម្នាក់​ដើរលេង​ក្នុង​ព្រៃ​បាន​ប្រទះ​ឃើញ ហើយ​បានលុត​ជង្គុង​សំពះ រួច​សួរ​ទៅកាន់​តាឥសី​នោះថា៖
អ្នកទេសចរណ៍៖ លោកតា...! តើ​លោកតា​តាំងសិល្ប៍​នៅ​ទីនេះ​យូរ​ប៉ុណ្ណា​ហើយ? ចុះ​សព្វថ្ងៃ​បាន​អ្វី​ឆាន់​ទៅ?
តាឥសី៖ អត្មា​តាំងសិល្ប៍​នៅទីនេះ​ជាង ៥០ឆ្នាំ​មក​ហើយ​មិនដែលនិមន្តចេញពីព្រៃនេះ​ទេ ហើយ​យុទ្ធសិល្ប៍​បានធ្វើឲ្យ​អត្មា​លែងឃ្លាន លែង​ហេវ​អ្វី​ទាំងអស់។
 
អ្នកទេសចរណ៍​ឮ​ដូចនោះ រន្ធត់ចិត្ត និង​កោតសរសើរ​យ៉ាងខ្លាំង គាត់ក៏បាន​ដក​នំប៉័ង Hamburger មួយដុំ ប្រគេន​ទៅ​លោកតាឥសី​ដើម្បី​ជា​ចង្ហាន់។
តាឥសី៖ អឺ...! សូមជូនមៈ ជូនផល! ... អេ....! ចុះឯណាសម និងកាំបិត...! ក្រែងគេឆាន់វាដោយប្រើសម និងកាំបិត ទេតើ!
អ្នកទេសចរណ៍៖ អុញ..!!! តាំងសិល្ប៍ជាង ៥០ឆ្នាំក្នុងព្រៃមិនដែលនិមន្តទៅណា ដឹងថាគេញ៉ាំជាមួយកាំបិត និងសម ទៀត!!!
តាឥសី៖ អុញ...! បែកការហើយអញ!!!
 

កំប្លែង៖ ដំបូន្មានរបស់ម្តាយ

E-mail

សុក​ទើបតែ​អាយុ ៧​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ពេលថ្ងៃ​រសៀល​គេ​បាន​លេង​ជាមួយ​និង​ក្មេងៗ​ដទៃ​ទៀត​ដោយ​ធ្វើជា​រៀបការ។ ម្តាយ​សុក​ក៏​ដឹង លុះ​ដល់​ពេលយប់​ឡើង​បាយ​ជុំ​គ្នា ម្តាយ​ក៏​ឆ្លៀត​ឱកាស​នោះ ប្រដៅ​កូន​បន្តិចបន្តួច ដើម្បី​ឲ្យ​សុក​បាន​ដឹង​ខ្លះៗ។
ម្តាយ៖ ពេល​កូន​ធំឡើង​មាន​ការងារ​ធ្វើ​ហើយ កូន​ត្រូវ​ចេះ​រើស​គូស្រករ​ណា៎!
សុក៖ តើ​អ្វីទៅ​ជា​គូស្រករ​ហ្នឹង​ម៉ាក់?
ម្តាយ៖ គឺ​ប្រពន្ធ​ដូច​ដែល​កូន​លេង​រៀបការ​នោះ​អី!
សុក៖ អូ៎...! បាទ...! ចុះ​គេ​រើស​វា​របៀប​ម៉េចទៅ​ម៉ាក់?
ម្តាយ៖ ត្រូវ​មាន​ចរិត​ល្អ រៀនសូត្រ​ចេះដឹង​ជ្រៅជ្រះ ដឹងទេ​កូន!
សុក៖ បាទ​ម៉ាក់!
ម្តាយ៖ តែ​ពិសេស​ទៅទៀត​នោះ​ត្រូវ​ចេះ​មើល​ពូជពង្ស​គេ​ណា​កូន
សុក៖ ម៉ាក់​អើយ​ម៉ាក់...! អា​ចំណុច​ចុងក្រោយ​នេះ​កូន​ពិបាក​រក​ណាស់ ព្រោះ​គ្មាន​អ្នកណា​គេ ស្រាត​ខោ​ឲ្យ​យើង​មើល​ពូជ​គេ​ទេ​ម៉ាក់​អើយ...!
ម្តាយ៖ អ្ហា...!...???

 

កំប្លែង៖ 7x6=42 នាំឲ្យ 6x7=24

E-mail

នៅក្នុង​ថ្នាក់​រៀន​មួយ ​មាន​អ្នកគ្រូ​ម្នាក់​កំពុង​បង្រៀន​គណិតវិទ្យា ទៅកាន់​សិស្ស​ថ្នាក់​ទី ៣។ អ្នកគ្រូ​បាន​លើក​ជា​សំណួរ​មួយ​ចោទ​សួរ​ទៅ​កាន់​សិស្ស​ទាំងអស់​គ្នា៖
អ្នកគ្រូ៖ មើល! ប្អូនៗ​តើ 7 x 6 ត្រូវជា​ប៉ុន្មាន​ដែរ?
សិស្សទី១៖ បាទ! ស្មើនឹង 42 អ្នកគ្រូ
អ្នកគ្រូ៖ ពិតជា​ល្អណាស់! មើល​ប្អូន​ណា​ដឹង​ថា 6 x 7 ត្រូវជា​ប៉ុន្មាន​វិញ?
សិស្សទី២៖ បាទ​អ្នកគ្រូ! បាទ​អ្នក​គ្រូ​គឺ ស្មើ​នឹង 24 !
អ្នកគ្រូ៖…!!!

 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  Next 
  •  End 
  • »


Page 1 of 5

ស្វែងរក